ការសិក្សារបស់ក្រុមហ៊ុន Century 21 បង្ហាញពីភាពវិជ្ជមានរបស់ទីផ្សារខុនដូនៅទីក្រុងភ្នំពេញ
ភ្នំពេញ៖ ថ្ងៃទី២៥ ខែធ្នូ ២០១៤ - ទីផ្សារខុនដូនៅទីក្រុងភ្នំពេញកំពុងតែមានសន្ទុះខ្លាំង ខណៈដែល ការផ្គត់ផ្គង់អគារខុនដូមានកំណើនគួរអោយកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាកំណើននៃតម្រូវការមិនទាន់អាចឆ្លើយតបបានក៍ដោយ នេះបើយោងតាមការសិក្សាថ្មីមួយស្តីពីទីផ្សារខុនដូក្នុងទីក្រុងភ្នំពេញឆ្នាំ 2014 ដែលចេញដោយ Century 21 Cambodia។
បើគិតចាប់ពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ២០១៤ មានគម្រោងខុនដូសរុបចំនួន៣០ ដែលក្នុងនោះមានគ្រោងចំនួន១៣ ត្រូវបានបញ្ចប់រួចរាល់ ហើយនាំមកនូវការផ្គត់ផ្គង់យូនិតខុនដូសរុបចំនួន ៣.០៩០ ក្នុងអត្រាកំណើនប្រចាំឆ្នាំ២០ភាគរយ ។
អត្រាកំណើននៃការផ្គត់ផ្គង់យូនិតខុនដូត្រូវបានគេរំពឹងថានឹងស្ទុះឡើងខ្លាំងចាប់ពីឆ្នាំ២០១៤តទៅ ដោយសារតែគម្រោងអភិវឌ្ឍន៍ខុនដូធំៗនៅខាងកើតទីក្រុងភ្នំពេញ ដូចជា Bali Scenery, Casa Meridian, D.I. Rivera និង The Bridge ជាដើម ដែលអាចឈានដល់ការផ្គង់ផ្គង់សរុបរហូតដល់ ១០.០០០ យូនិតខុនដូនៅឆ្នាំ២០១៨។
បើតាមការរាយការណ៍ពីក្រុមហ៊ុនអភិវឌ្ឍន៍ អត្រានៃការលក់(ទាំងការលក់មុន និងក្រោយគម្រោងរួចរាល់) មានចំនួន ៧០ ភាគរយនៃអត្រាលក់ចេញជាមធ្យម។ តែទោះបីជាយ៉ាងណាក៍ដោយ យូនិតខុនដូភាគច្រើន ត្រូវបានគេសម្គាល់ឃើញថានៅ