Diese Präsentation wurde erfolgreich gemeldet.
Wir verwenden Ihre LinkedIn Profilangaben und Informationen zu Ihren Aktivitäten, um Anzeigen zu personalisieren und Ihnen relevantere Inhalte anzuzeigen. Sie können Ihre Anzeigeneinstellungen jederzeit ändern.
ហ៊ ​គីម​សាយ​
ភ្នំពេញៈ​ទីសត្ត​ឃាត​ស្តង់-​
ដារ​មួយ​ដែល​មាន​តម្លៃ​១៥​
លាន​ដុល្លារ​នៅ​កម្ពុជា​គ្រោង​​
នឹង​បើក​ដំណើរ​ការ​នៅ​ចុង...
ជា​ទូទៅ​យើង​គ្រប់​គ្នា​បាន​
ឃើញ​ហើយ​ថា ​ប្រទេស​របស់​
យើង​តែង​តែ​កើត​មាន​បញ្ហា​មិន​
ចេះ​ចប់​ មិន​ចេះ​ហើ​យ ចង​
ច្រាក់​ស្រែះ​...
ថ្ងៃចន្ទ ទី២៥ ែខសីហា ឆ្នាំ២០១៤ ភ្នំេពញ ប៉ុស្តិ៍B½t’manCati NATIONALwww.postkhmer.com ៣
មន្ត្រី​រដ្ឋាភិបាល​សន្យារក​ដំណោះ​ស្...
ភ្នំេពញ ប៉ុស្តិ៍ ថ្ងៃចន្ទ ទី២៥ ែខសីហា ឆ្នាំ២០១៤ B½t’manCatiNATIONAL www.postkhmer.com៤
��ចក�ីជូនដំណឹង
សូមជំ�បជូនដំណឹងដល់��...
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញៈ ក្រោយ​​​ពី​ចំណាត់​​ការ​
ក្តៅ​ក្នុងការ​ដោះ​ស្រាយ​ទំនាស់​
ដីធ្លី​លើ​ផ្ទៃ​ប្រទេស​លោក​នាយ​ក​​
រដ្ឋ​មន្...
ភ្នំេពញ ប៉ុស្តិ៍ ថ្ងៃចន្ទ ទី២៥ ែខសីហា ឆ្នាំ២០១៤ B½t’manCatiNATIONAL www.postkhmer.com៦
Exciting opportunity on Australian ...
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Phnom Penh Post Khmer
Nächste SlideShare
Wird geladen in …5
×

Phnom Penh Post Khmer

459 Aufrufe

Veröffentlicht am

Phnom Penh Post Khmer for 25/08/2014

Veröffentlicht in: News & Politik
  • Als Erste(r) kommentieren

  • Gehören Sie zu den Ersten, denen das gefällt!

Phnom Penh Post Khmer

  1. 1. ហ៊ ​គីម​សាយ​ ភ្នំពេញៈ​ទីសត្ត​ឃាត​ស្តង់-​ ដារ​មួយ​ដែល​មាន​តម្លៃ​១៥​ លាន​ដុល្លារ​នៅ​កម្ពុជា​គ្រោង​​ នឹង​បើក​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​​ នេះ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​នាំ​ ចូល​គោ​រស់​ពី​អូស្ត្រាលី​មក​ សម្លា​ប់​នៅ​កម្ពុជា​។​ កន្លែង​សម្លាប់​សត្វ​​កម្រិត​ ស្តង់​ដារ​ដំបូង​ដែល​មាន​ទីតាំង​ នៅ​ខេត្ត​ព្រះ​សី​ហនុ រ​បស់​ក្រុម​-​ ហ៊ុន​ផ្គត់​ផ្គង់​សាច់គោ​ក្នុង​ស្រុក​ SLN ​ត្រូវ​​បាន​សាង​​​សង់​​​​បាន​ ជិត​៦០​ភាគរយ​ហើយ​។ រោ​ងចក្រ​នេះ​មាន​​អគារ​សម្លាប់​ សត្វ​ស្រះ​ទឹ​កធំ​ៗ​​ពីរ ​កង់​ទីន​ និង​​អគារ​សម្រាប់​បុគ្គលិក​ ស្នាក់​​នៅ​។​​នឹង​​មានការ​នាំ​ចូល​ សត្វ​​គោ​រស់​ចំនួន​១០ ​០០០​ ក្បាលក្នុង​ការ​នាំចូល​លើក​ ដំបូង​​នៅ​ពេល​រោង​ចក្រ​នេះ​ សង់​រួច​។​ លោក ​ហ៊ ​ស៊ីម​លាង​ប្រធាន​ ផ្នែក​​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​ SLN ​ក្នុង​ខេត្ត​ព្រះ​សីហនុ​​បាន​ អះ​អាង​ពី​ផែន​ការ​នេះ​​​​​ដោយ​​ រំពឹងថា​​​នឹង​ចប់​សព្វ​គ្រប់​ដើ​ម្បី​ ប្រតិ​បត្តិ​ការ​នៅ​ចុង​ឆ្នាំ​នេះ​។​ លោក​​បន្ត​ថា​...តទៅទំព័រ១២ www.postkhmer.com ថ្ងៃចន្ទ ទី២៥ ែខសីហា ឆ្នាំ២០១៤ លេខ ១២៥៩/តម្លៃ​១០០០​​​រៀល ទីសត្តឃាតស្តង់ដារនឹងបើក​ឆាប់​ៗ ខណៈមានគម្រោងនាំ​គោ​ពីអូស្ត្រាលី​ ជប៉ុន​បន្ត​រុករក​ជនរងគ្រោះ​ពីការបាក់ដី​ ក្រុម​សង្គ្រោះ​និង​ទាហាន​កាលពីថ្ងៃ​ម្សិលមិញ បន្ត​រុករក​អ្នក​ដែល​បាត់​ខ្លួន​នៅ​ឯបរិវេណ​នៃ​ការ​បាក់ដី​​ដែល​បាន​កើ​ត​ឡើង​កាលពី​ បួន​ថ្ងៃ​មុន​នៅ​​តំបន់ហីុរ៉ូសីុម៉ា។ មក​ទល់​ពេល​នេះ​អ្នក​ស្លាប់ដោយ​ការ​បាក់​ដីនេះកើ​នដល់៥០នាក់និង​បាត់ខ្លួន​ជាច្រើន​នាក់ទៀត។ AFP របាយ​ការណ៍​អង្គ​- ការ​សហ​ប្រ​ជា​​ជាតិ​​ ថា​កើន​​ឡើង​​ការ​ បណ្តេញ​ដោយ​បង្ខំ ម៉ៃ ទិត្យថារ៉ា-Daniel Pye ភ្នំពេញៈ អង្គការ​សហ​ប្រជា-​ ជាតិ​នៅ​កម្ពុជា​បាន​កត់​​ត្រា​​​​អំពី​ ការ​កើន​ឡើង​​នូវ​ចំនួន​នៃការ​ បណ្តេញ​ចេញ​​​ដោយ​បង្ខំ នៅ​ តំបន់​ជន​បទ ​កាល​ពី​មួយ​ឆ្នាំ​ មុន​។​នេះបើ​តាម​របាយការណ៍​ របស់​​លោក សូរិយា ស៊ូប៊ែរឌី អ្នក​រាយ​ការណ៍​ពិសេស​​​​​នៃ​​ អង្គ​ក​ារ​​សហ​ប្រជា​ជាតិ​ទទួល​ បន្ទុក​​​​​សិទិ្ធ​មនុស្ស។ ​​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ ដែល​​ដាក់​ជូន​អគ្គ​លេខា​ធិការ​ អង្គការ​សហ​ប្រជា​ជាតិ ​នៅ​ថ្ងៃ​ ទី​១៥ ខែសីហា ហើយ​បាន​ចុះ​ ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ ​​​​បាន​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​ រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រ-​ កាស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ សីហា ​ថា ​​​លោក​​នឹង​​បង្កើត​​​​ គណៈកម្មា​ធិការ​ថ្មី ដើម្បី​ពិនិត្យ​​​​​ ដី​សម្បទាន​ដែល​បាន​ផ្តល់​​ទៅ​ ឲ្យ​​ក្រុម​ហ៊ុន​ឯក​ជន​។ ​លោក ស៊ូប៊ែរឌី បាន​សរ​សេរ​ ថា ​ឆ្នាំ​មុន គឺ​ជា​ឆ្នាំ​​​​មួយ ដែល​ លទិ្ធ​ប្រជាធិបតេយ្យ​មាន​លក្ខ-​ ណៈ​​​​សកម្ម​​​មួយ ​​​​​​​​​ដោយ​អ្នក​​បោះ​ ឆ្នោត​​​​​មាន​សេរីភាព​ក្នុង​ការ​ប-​ ញ្ចេញ​​ទស្សនៈ...តទៅទំព័រ ៧ ជីវិត​កម្សាន្ត សេដ្ឋកិច្ច ព័ត៌មាន​ជាតិ SEZ ថ្មីមួយ​នឹងត្រូវ​​​ បង្កើត​នៅ​ខេត្ត​ស្វា​យ​​ រៀង...ទំព័រ ១១ ក្រសួង​វប្បធម៌ធ្វើ​ឲ្យ​ ស្បែកគង់ខាតប្រា​ក់​​ ចំណូល​​៤០%...ទំព័រ២០ អាជ្ញាធរ​រុះរើផ្ទះ​សំ​ណាក់​​​ នៅ​ឆ្នេរអូរត្រ​េះសាងស​ង់​​ គ្មានការ​អនុញ្ញាត...ទំព័រ ៦
  2. 2. ជា​ទូទៅ​យើង​គ្រប់​គ្នា​បាន​ ឃើញ​ហើយ​ថា ​ប្រទេស​របស់​ យើង​តែង​តែ​កើត​មាន​បញ្ហា​មិន​ ចេះ​ចប់​ មិន​ចេះ​ហើ​យ ចង​ ច្រាក់​ស្រែះ​ស្ទើរ​តែ​មើល​មិន​ យល់​ដែល​បញ្ហា​ទាំង​នោះ​ មិន​មែន​កើត​មាន​តែ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​នោះ​ទេ​ពោល​គឺ​ វា​កើត​មាន​នៅ​លើ​ជុំវិញ​ពិភព​ លោក​ទាំងអស់​ជាពិសេស​គឺ​ នៅ​បណ្តា​ប្រទេស​ដែល​ក្រីក្រ​ មាន​ប្រជា​ពលរដ្ឋ​ល្ងង់ៗ​ ​មិន​ សូវ​មាន​ចំណេះ​ដឹង​ និង​ការ​ យល់​ដឹង​ខ្ពស់​ហើយ​និង​ប្រ-​ ទេស​ដែល​ទើប​តែ​ងើប​ចេញ​ពី​ ភ្លើង​សង្រ្គាម​ជា​ដើម​។ តួ​យ៉ាង​ នៅក្នុង​សង្គម​ខ្មែរ​នា​ពេលប​ច្ចុ-​ ប្បន្ន​យើង​បាន​ដឹង​បាន​ឃើញ​ ទាំង​អស់​គ្នា​ហើយ​ថា​ មាន​ បញ្ហា​ទាំង​ពួង​រាប់​មិន​អស់​ ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​ សង្គម​យើង​បញ្ហា​ទាំង​នោះ​រួម​ មាន​ ជន​អន្តោ​ប្រវេសន៍​ខុស​ ច្បាប់​ ការ​រំលោភ​យ​ក​ដីធ្លី​ ការ​បំពុល​បរិស្ថាន​ការ​បំផ្លិច​ បំផ្លាញ​ព្រៃឈើ​ការ​រំលោភ​ បំពាន​សិទ្ធិ​មនុស្ស​សង្គម​អ​យុ-​ ត​​្តិ​​ធម៌​អសីល​ធម៌​​អាត្មា​និយម​ អំពើ​ពុក​រលួយ​បញ្ហា​សេដ្ឋកិច្ច​ ភាព​គ្មាន​ការងារ​ធ្វើ ​ប្រេង​សាំង​ ទំនិញ​ឡើង​ថ្លៃ​គ្មាន​ការ​ប្រកួត​ ប្រជែង​គុណ​ភាព​ផលិត​ផល​ បញ្ហាន​យោបាយ​និង​បញ្ហា​ សាសនា​ជាដើម​។ បញ្ហា​ដែល​បាន​រៀប​រាប់​ខាង​ លើ​ទាំង​អស់​ហ្នឹង​គ្រាន់​តែ​ជា​ មែក​ធាង​នៃ​បញ្ហា​តែ​ប៉ុណ្ណោះ​។​ ជា​ទស្សនៈ​មុន​នឹង​យើង​ដោះ​ ស្រាយ​បញ្ហា​អ្វី​មួយ​យើង​ត្រូវ​ ស្វែង​រក​ប្រភព​នៃ​បញ្ហា​និង​ធ្វើ​ ការ​ស្រាវ​ជ្រាវ​រក​ឫស​គល់​នៃ​ ប្រភព​នោះ​។​គ្រប់​បញ្ហា​ទាំង​ អស់​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គ​ម​ ខ្មែរ​គឺ​ដោយ​សារ​ប្រព័ន្ធរដ្ឋ​បាល​ មួយ​ដែល​ឥត​ប្រសិ​ទ្ធភាព​ក៏​ ព្រោះ​តែ​អំណាច​ប្រមូល​ផ្តុំ​។​ កាល​ណា​ប្រទេស​មួយ​មាន​​ អំណាច​ប្រមូល​ផ្តុំ​ហើយ​នោះ​គឺ​ ធ្វើ​ឲ្យច្បាប់​ធូរ​រលុង ​ប្រទេស​ គ្មាន​នីតិ​រដ្ឋពិត​ប្រា​កដ​​ហើយ​ នៅ​ពេល​ដែល​ប្រទេស​មួយ​ មាន​ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រ-​ សិ​ទ្ធភាព​ប្រទេស​មួយ​នោះ​ តែង​បង្កើត​បាន​តែ​ភាព​អនា-​ ធិប​តេយ្យ​ឥត​សណ្ដាប់​ធ្នាប់​ ពាស​ពេញ​ប្រទេស​។​ ដោយ​ ឡែក​ច្បាប់​សម្រាប់​ពួក​អ្នកធំ​ អ្នក​កាន់​អំណាច​មាន​តម្លៃ​ត្រឹម​ តែ​សីល​ធម៌​ប៉ុណ្ណោះ​រឿង​គេ​មិន​ ធ្វើ​ឬ​មិន​គោរព​វា​អា​ស្រ័យ​ទៅ​ លើ​ឆន្ទៈ​របស់​គេ​។​ អំណា​ច​​ ប្រមូល​ផ្តុំ​អ្នក​ដឹក​នាំ​អាច​លូក​ ដៃ​ចូល​គ្រប់​ស្ថាប័ន​ទាំង​អស់​ ទោះ​ជា​តុលា​ការ​និង​អំណាច​ នីតិ​ប្បញ្ញត្តិ​ក៏គេ​អាច​ធ្វើ​បាន​​ ដែ​រ​។ ​អ្នក​ដែល​រស់​ស្រួល​នៅ​ ក្នុង​សង្គម​អំ​ណាច​ប្រមូល​ផ្តុំ​ មាន​តែ​អ្នក​មាន​អំណាច​មាន​ លុយ​មាន​បក្ខ​ពួក​សែខ្នង​។ ​ ជា​លទ្ធផល​អ្នក​ដែល​រង​គ្រោះ​​​ រង​ទុក្ខ​វេទនា​នោះ​គឺ​គ្មាន​អ្នក​ណា​ ក្រៅពី​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​ ខ្សោយ​គ្មាន​លុយ​គ្មាន​អំណាច​ គ្មាន​សែ។​មនុស្ស​ជា​ច្រើន​ពេញ​ ចិត្ត​និង​ដឹង​គុណ​អ្នក​ប្រមូល​ផ្តុំ​ អំណាច​នៅ​ពេល​អ្នក​នោះ​ធ្វើ​ជា​ ជួយ​ដោះ​ស្រាយ​បញ្ហា​តែ​តាម​ ពិត​អ្នក​បង្កបញ្ហា​ជា​កូន​ចៅ​របស់​ បុគ្គល​នោះ​អី​តើ​។​ ត្រង់​ចំណុច​នេះ​តើ​អ្វី​ទៅ​ជា​ អំណាច​ប្រមូល​ផ្តុំ​?​ហើយ​ថា​ តើ​អំណាច​ប្រមូល​ផ្តុំ​មាន​លក្ខ-​ ណៈ​​ដូចម្តេច​? ​អំ​ណាច​ប្រមូល​ ផ្តុំ​ជា​ប្រព័ន្ធ​នៃ​ការ​ដឹក​នាំ​រដ្ឋ​មួយ​ ដែល​អំណាច​ប្រមូល​ផ្តុំ​ទៅ​លើ​ អំណាច​កណ្តាល​ហើយ​ដែល​ អំណាច​ទាំង​អស់​ក្នុង​ការ​ចាត់​ ចែង​កិច្ច​ការ​ប្រ​ទេស​​នោះ​ស្ថិត​ នៅ​​លើ​កណ្តាប់​ដៃ​របស់​​បុគ្គល​ តែ​ម្នាក់​ឬ​បុគ្គល​តែ​មួយ​ក្រុម​​តូច​។​​ រដ្ឋ​ដែល​ដឹក​នាំ​ដោយ​ប្រមូល​ផ្តុំ​ អំណាច​ទៅ​លើ​មនុ​ស្ស​​តែ​ម្នាក់​ ឬ​មនុស្ស​មួយ​ក្រុម​នោះ ​មាន​ សភាព​លក្ខណៈ​បែប​បក្ខ​ពួក​ និយម​គ្រួសារ​និយម​ពោល​គឺ​ បុគ្គល​ម្នាក់​​ឬ​មួយ​ក្រុម​ជា​អ្នក​ សម្រេច​កិច្ចការ​គ្រប់​ជាន់​ថ្នាក់​ របស់​ប្រទេស​ជាតិ​។​រាល់​ការ​ សម្រេច​ត្រូវ​ធ្វើ​ទៅ​តាម​ការ​ចង់​ បាន​របស់​ថ្នាក់​លើ​និង​បម្រើ​ផល​ ប្រយោ​ជ​ន៍​​ថ្នាក់​លើ​ទាំង​អស់​។​ ចំពោះ​ការ​អនុវត្តការ​ងារ​ ​វិញ​គ្មាន​ប្រសិទ្ធភាព​ដោយ​សារ​ មន្រ្តី​រាជកា​រ​នៅ​ថ្នាក់​ក្រោម​ជាតិ​ រុញ​ការ​ទទួល​ខុស​ត្រូវ​ទៅ​ឲ្យ​ មន្រ្តី​នៅ​ថ្នាក់​លើ​ជា​បន្ត​បន្ទាប់​ ពោល​គឺ​ឃុំ​រុញ​ទៅ​ស្រុក​ស្រុក​ រុញ​ទៅ​ខេត្ត​និង​ខេត្ត​រុញ​ទៅ​ ថា្នក់​ជាតិ​ដើម្បី​បង្ហាញ​ប្រជា-​ ពល​រដ្ឋ​ថា​ខ្លួន​មិន​មែន​ជា​អ្នក​ មាន​កំហុស​នោះ​ទេ​។​ជា​លទ្ធ-​ ផល​​គឺ​ការ​អនុវត្ត​ទម្រង់​នៃ​ការ​ ដឹក​នាំ​រដ្ឋ​មួយ​ដែល​ប្រមូល​ផ្តុំ​ អំណាច​វា​ងាយ​ណាស់​ឈាន​ ទៅ​រក​របប​ផ្តាច់​ការ​ហើយ​ប្រ-​ ឈម​នឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ ដែល​អាច​នឹង​បាត់​បង់​ទឹក​ដី​ឬ​ ធ្វើ​ឲ្យ​ខ្ទេច​ខ្ទី​ជាតិ​ដោយ​មិន​ចាំ​ បាច់​មាន​​បរទេស​ណា​មក​ ឈ្លាន​​ពាន​នោះ​ទេ​។ បើ​តាម​អំណះ​អំណាង​ខាង​ លើ​នេះ​តើ​យើង​អាច​សន្និដ្ឋាន​ បាន​ថា​គ្រប់​បញ្ហា​ទាំង​អស់​ កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​ពិត​ ជា​បណ្តាល​មក​ពី​អំណាច​ ប្រមូល​ផ្តុំ​មែន​ទេ​?​ច​ម្លើយ​គឺ​ ពិត​ប្រា​កដ​​ណាស់​។ ​ ជាក់​ស្តែង​កាល​ពី​ឆ្នាំ​២០០​៧​​ លោក​Lee​Kuan​Yew ​អតីត នាយករដ្ឋ​មន្ត្រី​ប្រទេស​សិង្ហ​បុរី​ មួយ​រូប​ក្នុង​ចំណោម​មេ​ដឹក​នាំ​ នៅ​ក្នុង​តំបន់​អាស៊ាន​លោក​ បាន​ប្រាប់​ស្ថាន​ទូត​សហ​រដ្ឋ​​ អា​មេរិក​ថា​មិន​គួរ​ឲ្យប្រទេស​ កម្ពុជា​ចូល​ជា​សមា​ជិក​អា​ស៊ាន​ នោះ​ទេ​។ ​ការ​លើក​ឡើង​របស់​ លោក​​បាន​បញ្ជាក់​ហេតុ​ផល​ថា​ ប្រទេ​ស​​កម្ពុជា​មិន​ទាន់​មាន​ តម្លៃ​រួម​ល្អ​ប្រ​សើរ​ណាស់​ណា​ទេ​ ពីព្រោះ​ប្រទេស​មួយ​នេះ​កំពុង​ តែ​ជាប់​ផុង​នៅ​ក្នុង​វិបត្តិ​នយោ-​ បាយ​មួយ​យ៉ាង​ជ្រៅ​ដោយ​សារ​ តែ​នយោ​បាយ​នៃ​ការ​ដឹក​នាំ​ របស់​ប្រ​ទេស​មួយ​នេះ​មាន​ការ​ ជំពាក់​ជំពិន​នៅ​ក្នុង​រឿង​អំណាច​ ប្រមូល​ផ្តុំ​ក្នុង​ដៃ​បុគ្គល​ដែល​ ជាអ្នក​ដឹក​នាំ​ប្រទេស​ហ្នឹង​តែ​ មួយ​គត់​។​ចំណែក​អ្នក​រាយ- ការណ៍​ពិសេស​នៃ​ឧត្ដម​ស្នង​ការ​ អង្គការ​សហ​ប្រជា​ជាតិ​ទទួល​ បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​​ប្រចាំ​ កម្ពុជា​លោក​Yash​Pal​Ghai​ ក៏​បាន​អះអាង​ថា​បញ្ហា​ស្រុក​ខ្មែរ​ បណ្តាល​មក​ពី​អំណាច​ប្រមូល​ ផ្តុំ​។​ដោយ​សារ​តែ​សម្តី​របស់​ លោក​ថា​ស្រុក​ខ្មែរ​អំណាច​ ប្រមូល​ផ្តុំ​នេះ​ហើយ​ បាន​ធ្វើ​ ឲ្យលោក​នា​យក​មន្រ្តី ​ហ៊ុន​ សែន​មាន​ប្រតិកម្ម​និង​ខឹង​ច្រ-​ ឡោត​យ៉ាង​ខ្លាំង​។ ជា​រួម​មក​ក្នុង​ស្ថាន​ភាព​របស់​ ប្រទេ​ស​​យើង​បច្ចុប្បន្ន​គន្លឹះ​ ដែល​មាំ​និង​សំខាន់​ជាង​គេ​ ដែល​យើង​ត្រូវ​គាស់​ឲ្យ​របើក​ មុន​គេ​នោះ​គឺ​គាស់​អ្នក​តំណាង​ រាស្ត្រ​ឲ្យ​ចេញ​ពី​ក្រញាំ​របស់​ បក្ស​។ ​ពាក្យ​​ថា​តំណាង​រាស្ត្រ​ ដែល​យើង​គ្រប់​គ្នា​ធ្លាប់​ហៅ​ ពេញ​ៗ​មាត់​នោះ​តែ​តាម​ពិត​ ទៅ​​សព្វ​ថ្ងៃ​ពួក​គេ​ជា​អ្នក​តំ-​ ណាង​​​បក្ស​ទេ​តើ​ មិន​មែន​ តំណាង​រាស្ត្រ​ឯ​ណា​​។​ គេ​ពុំ​ បាន​ធ្វើការ​ដើម្បី​បម្រើផល​​ ប្រ​យោ​ជន៍​របស់​ប្រជា​ពលរដ្ឋ​ ដែល​ជា​ម្ចាស់​ប្រទេស​នោះ​ទេ ​ ផ្ទុយ​ទៅ​វិញ​គេ​ខិត​​ខំ​យ៉ាង​ខ្លាំង​ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​គេ ​ បក្ខពួក​របស់​គេ ​ហើយ​គេ​ត្រូវ​ ការ​យើង​ផ្គាប់​ផ្គុន អង្វរ​ករ​យើង​ ស្ទើរ​សព្វ​បែប​យ៉ាង​តែ​នៅ​ពេល​ រដូវ​កាល​បោះ​ឆ្នោត​ខិត​ជិត​មក​ ដល់​តែ​ប៉ុណ្ណោះ។ ​ ដើម្បី​យក​អ្នក​តំណាង​រាស្រ្ត​ ឲ្យមក​នៅ​​ខាង​រាស្ត្រ​បាន​គឺ​ត្រូវ​ បោះ​ឆ្នោត​ចំ​មុខ​ដើម្បី​រើស​ពួក​ គេ​។ ​បោះ​ចំឈ្មោះ​បោះ​ចំមុខ​ អ្នក​តំណាង​ដែល​វា​មិន​មែន​ជា​ ការបោះ​ឆ្នោត​ឲ្យ​រូប​សញ្ញា​បក្ស​ ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ​។ ​កាល​ ណា​អ្នក​តំណាង​ក្លាយ​ជា​អ្ន​ក​ តំណាង​របស់​រាស្ត្រ​ពិ​ត​ប្រាកដ​ ពេល​នោះ​អ្វី​ៗ​ជា​បន្ទាប់​នឹង​ រៀប​រយ​ ព្រោះ​ពួក​គេ​ធ្វើ​ការ​ បម្រើ​​ប្រយោជន៍​រាស្ត្រ​គិត​រឿង​ រួម​ហើយ​បក្ស​ឬមេ​បក្ស​លែង​ មាន​ឥទ្ធិ​ពល​លើ​ពួក​គេ​ជាង​ ប្រជា​ពលរដ្ឋ​ទៀត​ហើយ​។​ ប្រទេស​របស់​យើង​ទាំង​អស់​គ្នា​ សោះ ​តែ​បែ​រជា​ត្រូវ​បុគ្គល​តែ​ ម្នាក់​ឬមនុស្ស​មួយ​ក្រុម​ក្តោប-​ ក្តាប់​តែ​ឯង​ ហើយ​មក​កៀប​ ម្ចាស់​ប្រទេស​ឯណេះ​ជិត​ដាច់​ ខ្យល់​។​នេះ​មិន​មែន​គ្រាន់​តែ​ជា​ ទុក្ខ​វេទ​នា​របស់​ពលរដ្ឋ​នៃ​ ប្រទេស​មួយ​នោះ​ទេ​ តែ​វា​ជា​ ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​ក្លា ​ ដែល​ពូជ​សាសន៍​មាន​ចំនួន​រាប់​ លាន​នាក់​តែ​ត្រូវ​បាន​មនុស្ស​ តែ ​២​-​៣​នាក់​ដឹក​មុខ​បំពុល​ បំផ្លាញ​បន្លប់​​បន្លំ​ស្រេច​តែ​នឹង​ ក្បាលចិ​ត្ត​របស់​គេ​ទៅ​វិញ​។​ ដូច្នេះ​ការ​ដោះស្រា​យនូវ​បញ្ហា​ នេះ​ក៏​ដូច​ជា​ទៅលើ​វិស័យ​ដទៃ​ ដែរ​គឺ​ត្រូវ​មាន​ការ​រៀប​ចំប្រព័ន្ធ​ រដ្ឋ​បាល​សាធា​រណៈ​មួយ​ដែល​ មាន​លក្ខ​ណៈ​​ខ្លី​ខ្លឹម​ភ្លឺថ្លា​និង​ មាន​ប្រសិទ្ធភាព​ជា​មុន​សិន​។ ដំណោះ​ស្រាយ​នោះ ​គឺ​មាន​ តែ​​ប្រជា​ពលរដ្ឋ​ខ្មែ​រ​ទេ ​ដែល​ អាច​ដោះ​ស្រាយ​រួច​នោះ​ពោល​ គឺ​ការ​យល់​ដឹង​របស់​ប្រជា-​ ពលរដ្ឋ ​ចូល​រួម​ក្នុង​កិច្ច​ការ​​ នយោ​បាយ​និង​មាន​យន្ត​ការ​ ធ្វើឲ្យ​​ប្រព័ន្ធ​ដឹក​នាំ​មាន​ប្រសិ​ទ្ធ-​ ភាព​ឲ្យ​ក្លាយ​ទៅជា​ច្បាប់​ដើម្បី​ បំបែក​ការ​ប្រមូល​ផ្តុំ​អំណាច​រដ្ឋ​ ដែល​ក្នុង​នោះ​គឺ​អំណាច​ទាំងបី​ ( ​អំណាច​នីតិប្ប​ញ្ញត្តិ ​អំណាច​ នីតិ​ប្រតិ​បត្តិ​ និង​អំណាច​ តុលាការ​)​ឲ្យ​​ឯក​រាជ្យ​ពី​គ្នា​ផង​ និង​ដើម្បី​ធានា​តុល្យភាព​រវាង​ ​អំ​ណាច​រដ្ឋ ​និង​អំណាច​ប្រជា-​ ពលរដ្ឋ​ផង​។ ​ការ​បំបែក​អំណា​ច​​​ ប្រមូល​ផ្តុំ ​ធានា​ឲ្យ​មាន​ការ​ផ្តល់​ សិទ្ធិ​និង​អំណាច​ហើ​យ​​​ទម្លាក់​ ការ​ទទួល​ខុស​ត្រូវ​ទៅ​ឲ្យ​​ ស្ថាប័ន​ដែល​នៅជិត​ប្រ​ជា​-​ ពលរដ្ឋ​។ លើស​ពីនេះ​ទៅ​ទៀត​ អំណាច​នៃ​ការ​សម្រេ​ច​​ជោគ​​ វាស​នា​ប្រទេស​ជាតិ​សិ្ថត​នៅ​ ក្នុង​កណ្តាប់​ដៃរ​បស់​ប្រជា-​ ពលរដ្ឋ​គ្រប់​រូប ​និង​គ្រប់​ពេល​ តាម​រយៈ​អ្នក​តំណាង​នៅ​ថ្នាក់​ ឃុំ/​សង្កាត់​ក្រុង/​ស្រុក/​ខណ្ឌ​ ខេត្ត-​រាជ​ធានី ​និង​ជាតិ​​ហើយ​ រាល់​ការ​សម្រេច​ទាំង​កិច្ចការ​ ដឹក​នាំ​រដ្ឋ​ និង​កិច្ចការ​អភិវឌ្ឍ​ ជាតិ​លើ​គ្រប់​វិស័យ​ត្រូវ​ធ្វើ​​ ឡើង​តាម​សេចក្តី​ត្រូវ​ការ​របស់​​ ប្រជា​ពលរដ្ឋ​ និង​បម្រើ​ផល​ ប្រយោជន៍​ប្រជាពលរ​ដ្ឋ​ដែ​ល​ ជា​ម្ចាស់​ប្រទេស​៕ ​ប្រុស​ស្រស់​ អីុមែល​ៈ​Info.soe​​ung​ sros@gmail.com LETTER TO EDITOR ភ្នំេពញប៉ុស្តិ៍ ថ្ងៃចន្ទ ទី២៥ ែខសីហា ឆ្នាំ២០១៤ lixitmitþGñkGanwww.postkhmer.com២ តើ​អំណាច​ប្រមូល​ផ្តុំ​ជា​ប្រភព​បញ្ហា​សង្គម​ខ្មែរ? នេះ​ជាសកម្មភា​ពតវ៉ា​រកយុត្តិធម៌​របស់​ប្រជាពលរដ្ឋ​បឹងកក់​​នៅ​កុ្នុង​រាជធានីភ្នំពេញ​នាពេល​កន្លង​មក​​​​។ រូបថត ហេង ជីវ័ន ការដឹក​នាំរដ្ឋ​មួយ​ដែល​ប្រមូល​ផ្តុំ​អំណាច​វា​ ងាយណាស់​ឈាន​ទៅ​រក​របប​ផ្តាច់​ការ ហើយ​ប្រ-​ ឈម​នឹងគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរបំផុត ដែល​អាច​នឹង​បាត់​ បង់​ទឹកដី​ដោយ​មិន​ចាំ​បាច់​មាន​បរទេស​មក​ឈ្លានពាន
  3. 3. ថ្ងៃចន្ទ ទី២៥ ែខសីហា ឆ្នាំ២០១៤ ភ្នំេពញ ប៉ុស្តិ៍B½t’manCati NATIONALwww.postkhmer.com ៣ មន្ត្រី​រដ្ឋាភិបាល​សន្យារក​ដំណោះ​ស្រាយ​ ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​សុរាគារខ្មែរ ប៉ិច សុធារី កណ្តាលៈ ប្រជាពលរដ្ឋចំនួន ៧០​ គ្រួ​សារ ក្នុងចំណោម ១៣៤​គ្រួ​សារ​​​ នៅស្រុក​ពញាឮ ខេត្ត​កណ្តាល​ដែល​ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​​ក្រុម​ហ៊ុន​ សុរាគារខ្មែរ អំពាវ​នាវ​​ដល់​លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជួយ​ អន្តរាគមន៍​ដោះស្រាយ​វិវាទដី​ធ្លី​ នេះ និង​ស្នើ​សុំ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដល់​ពួក​គាត់ឲ្យ​បាន​ឆាប់ ខណៈ​ មន​្ត្រី​​​​រដ្ឋាភិបាល បាន​អះអាងថា នឹង​ ពន្លឿន​ការ​​ដោះ​ស្រាយ​ករណី​នេះ​ជូន​ ពលរដ្ឋ​ឲ្យ​បាន​ឆាប​់​។ ពលរដ្ឋ​ឲ្យ​ដឹង​ថា ​​​ក្រុមហ៊ុន​សុរាគារ​ ខ្មែរ​របស់​​​អ្នក​ស្រី លឹម គា និង​​ឡាយ ហៀង បាន​​​​ប្តឹង​​ពួកគាត់១១នាក់ ​​ក្នុង​ នោះ​​៦នាក់ ត្រូវ​បានប្តឹងពីបទ​ព្រហ្ម​ ទណ្ឌ ដោយ​​ចោទ​ថា​ លួច​លក់​ដី​​ ក្រុមហ៊ុន ខណៈ​ពួកគាត់អះអាង​ថា​​ ខ្លួន​​​ជា​ម្ចាស់​​ដី​​ពិត​ប្រាកដ​។ អ្នក​ស្រី ​គាំ​ ផាត ​ពលរដ្ឋ​ដែល រង​គ្រោះ​បាន​ឲ្យ​ដឹងថា ដីទំនាស់​ទំហំ ១៥​៥​ហិកតានេះ ពលរដ្ឋ​​​បាន​​​កាន់​ កាប់​​​​តាំង ពី​ឆ្នាំ​១៩៨២​​មក ប៉ុន្តែ​នៅ​ អំឡុង​ឆ្នាំ​១៩៩៦ ក្រុម​អាជ្ញាធរ​បាន​ ដើរ​ឲ្យ​ប្រាក់​កក់​តាម​គ្រួសារចន្លោះ​ពី​ ៥ទៅ​១០០ដុ​ល្លារ ​ដោយពលរដ្ឋ​ ខ្លះបាន​លក់ និងអ្នក​ខ្លះ​មិន​​លក់។ រហូតដល់​ឆ្នាំ២០០៦​ស្រាប់​​តែ​ក្រុម​ ហ៊ុន​​​បាន​យក​​គ្រឿង​ចក្រ​​ទៅឈូ​ស​ ឆាយ​​លើដី​ពួក​គាត់ ទើបប​ណ្តាលឲ្យ​ មាន​ការ​តវ៉ា​​កើត​ឡើង។ អ្នក​ស្រី​​​បន្ត​ថា បន្ទាប់​​ពីមាន​ការ​តវ៉ា​ នៅ​ឆ្នាំ​២០០៨ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ចេញ​សេចក្តីសម្រេច ធ្វើ​សម្ប​ទាន​ឲ្យ​​​ប្រជាពលរដ្ឋ​ខណៈ ដែល​ក្រុមហ៊ុន​របស់​អ្នកស្រី​ឡាយ ហៀ​ង បាន​ចេញមុខ​អះអាង​ថា ដី​ នោះ​ជា​របស់​​ខ្លួន ហើយ​​​បាន​ប្ដឹង​ ចោទ​ប្រជាពលរដ្ឋ​ពី​បទ​លួច​លក់​ដី​ ក្រុមហ៊ុន​។ អ្នកស្រី​ថា៖​«យើង​​​​​សុំ​ សំណូម​​ពរ​​ឲ្យ​​សម្តេច​លោក​ជួយផ្ត​ល់ យុត្តិធម៌​​ឲ្យ​ពួកខ្ញុំ ប្រគល់ដីហ្នឹង​ឲ្យ​ពួក​ ខ្ញុំ​មក ហើយ​កុំ​ឲ្យ​ក្រុម​ហ៊ុន​ហ្នឹងប្រើ​ អំណាចយក​អំណាច​តុលាការមក​ គំរាម​កំហែងពួកខ្ញុំ​បន្ត​ទៅទៀត»។ ​ចំណែក លោក​គុយ​ចាន់ថន ជា តំណាង​ពលរដ្ឋ ដែលត្រូវ​តុលាការ​ ខេត្ត​កណ្តាល​កោះហៅ​ទៅបំភ្លឺ​នៅថ្ងៃ ចន្ទ​នេះ​បាន​ឲ្យ​​ដឹង​​ថា លោកនឹង​​​​​មិន​​​​ ទៅ​ឆ្លើយ​បំភ្លឺនៅតុលា​ការ​នោះទេ ដោ​យ​សារ​តែ​ខាង​មន្ត្រី​ខុទ្ទកា​ល័យ​ លោក​​នាយករដ្ឋ​មន្ត្រី បាន​សន្យា​ថា​​ នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​។​ លោក​ បាន​​ថា៖ «ឯក​ឧត្តម​​​​ប៉ាល់ ច័ន្ទតារា​ ប្រាប់​ថា មិន​បានទៅ​បំ​ភ្លឺ​ទេ ​ឲ្យរង់​ចាំ ដំណោះ​ស្រាយ​នៅថ្ងៃចន្ទ​នេះ ឬ​ថ្ងៃ​​​ អង្គារ​ស្អែក​»​។ លោក​ស្រី លឹម គា ដែលរង​ការ​ ចោទ​ថាបានរំលោភដីពលរដ្ឋ​​ថ្លែង​​ថា ដី​​​ទំហំ១៥៥​ហិកតា​នេះ លោក​ស្រី​ បាន​ទិញ​ពី​ប្រជា​ពលរដ្ឋ​​តាំង​​ពី​​ឆ្នាំ​​ ១៩៩៦-៩៧​​​ មក​​ម្លេ៉ះ ដោយ​​មាន​​​ លិខិត​​​ស្នាម​​​ទិញ​​​លក់​ត្រឹម​​ត្រូវ ប៉ុន្តែ​ មាន​​​ពលរដ្ឋខិលខូច​ចំនួន១៧​គ្រួ​សារ​ បាន​ដើរ​បំផុស​បំផុល​និង​មិន​ព្រម​​ផ្តិត​ មេដៃ​​ទទួល​ស្គាល់​។ លោក​ស្រី​ ថា៖«ខ្ញុំមិន​​បាន​រំលោភ​យក​​ដី​ពល​រដ្​ឋ​ ទេ ហើយ​ក៏មិនពាក់ព័ន្ធ​នឹង​ក្រុម​ហ៊ុន​​ សុរាគារ​ខ្មែរ​​ដែរ ខ្ញុំ​​នឹង​បន្ត​​ដោះ​ស្រាយ​​ ករ​ណី​វិ​វាទ​នេះ​នៅតុលាការ​​ប្រសិន​បើ​ លោកប៉ាល់ ច័ន្ទ​តារា មក​ជួប​​​​ខ្ញុំ​ដើម្បី​រក​​ ដំណោះស្រាយ ​ខ្ញុំ​អាច​​នឹង​ពិចារ​ណា​ ក្នុង​ការ​​ផ្តល់​សម្ប​ទាន​​ខ្លះជូន​ពលរដ្ឋ​ ដើម្បី​បញ្ចប់​ជម្លោះ»​។ លោក ប៉ាល់ ច័ន្ទ​តារា សមាជិក​ អាជ្ញា​ធរ​​ជាតិ​​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​​ មាន​ប្រ​សាសន៍ថា ក្នុងនាម​រូប​លោក​​​ ជា​ប្រធាន​គណៈកម្ម​ការ​រួម​នឹង​អភិ-​ បាល​ខេត្ត​កណ្តាល​បាន​ឯកភាព​គ្នា​ ថានឹងពន្លឿន​ការ​​ដោះ​ស្រាយ​វិវាទដីធ្លី​ នេះជូន​ពលរដ្ឋ​​ឲ្យ​បាន​​​ឆាប់ដោយសារ​ ពលរដ្ឋ​មាន​ស.ជ.ណ របស​់​​ប្រ​មុខ​រាជ​ រដ្ឋា​ភិ​បាល​តាំងពី​ឆ្នាំ២០០​៨​​មក។ លោក​ថា៖​«យើ​ង​​​​នឹង​ជំរុញ​ហើយ​​ ពន្លឿន​​​​ការ​ដោះស្រា​យបញ្ហាដី​ធ្លី​​​ជូន​ បង​ប្អូន​​​តាម​អនុសាសន៍​របស់​សម្តេច​ ហើយ​ទាក់ទង​នឹង​​ដីកា​កោះ​របស់​​​​ តុលាការ​​​ដែល​អញ្ជើ​ញ​​ពួក​គាត់​ទៅ​ នោះ គឺ​យើង​បញ្ចប់​អស់​ហើយ គឺ​អត់​ មា​ន​​កោះ​ហៅគា​ត់​ទៀត​ទេ​»​៕ តំណាង​ពលរដ្ឋ​មកពី​ស្រុក​ពញាឮ រកអន្តរាគមន៍នៅ​មុខ​ផ្ទះ​នាយករដ្ឋ​មន្ត្រី។ សហ​ការី
  4. 4. ភ្នំេពញ ប៉ុស្តិ៍ ថ្ងៃចន្ទ ទី២៥ ែខសីហា ឆ្នាំ២០១៤ B½t’manCatiNATIONAL www.postkhmer.com៤ ��ចក�ីជូនដំណឹង សូមជំ�បជូនដំណឹងដល់��រណៈជន និង��ស់បំណ�ល របស់ ��ុមហ៊ុន សុី ជី �យ (��មបូ�) អុីន �យ�ន��ប�ៈ ��ុមហ៊ុន េស��ន ��ង ហូលឌីង នឹងទិញ�គហ៊ុន ១០០% ( មួយរយ�គរយ ) ពី��ុមហ៊ុន សុី ជី �យ (��មបូ�) អុីន ����ទី០៧ �� វ�ច�ិ� ��ំ២០១៤។ �ើយ��ុមហ៊ុន�ើងខ��ំសូមជំ�ប ជូនដំណឹងដល់ ��រណៈជន និង��ស់បំណ�ល �ំងអស់�យ�ន��ប� �ើ�នប���ក់ព័ន� �មួយពុំ�ន់�ន�ះ��យ �មួយ ��ុមហ៊ុន សុី ជី �យ (��មបូ�) អុីន សូមទំ�ក់ទំនង មកអុី�៉�ល ៖ lhcoffeebean@gmail.com �យ�នមុន���ទី០១ �� វ�ច�ិ� ��ំ ២០១៤ ប��ប់�លបរ����ទ�ង�ើ��ះ ��ុមហ៊ុន េស��ន ��ង ហូលឌីង ពុំទទួលខុស���វ�ើយ។ ជន​ជាតិ​ភាគ​តិច​ដុតកម្ទេច​ម៉ាស៊ីន​អារឈើ​៤​គ្រឿង ផាក់ ស៊ាងលី រតនគិរីៈ សហ​គមន៍​ជន​ជាតិ​ ដើម​ភាគ​តិច​ក្នុង​ស្រុក​អណ្តូង​ មាស​បាន​ចាប់​ម៉ា​ស៊ីន​អារ​ឈើ​៤​ គ្រឿង​ដុត​កម្ទេច​ចោល ​ខណៈ​ ដែល​សហគមន៍​ផ្សេង​ទៀត​ក្នុង​ ស្រុក​អូរ​យ៉ា​ដាវ​កំពុង​តាម​ដាន​ ស​កម្មភាព​ជន​ជាតិ​វៀត​ណាម​ ឆ្លង​ដែន​ចូល​កាប់​ឈើ​ខុស​ច្បាប់​ ក្នុង​ទឹក​ដី​ខ្មែរ​ដោយ​មាន​ការ​បើក​ ដៃ​ពី​នគរ​បាល​ព្រំ​ដែន។ លោក​សល់​ដុំ​អាយុ​២៤​ឆ្នាំ​ជា​ ប្រ​ជា​សហគមន៍​ជន​ជាតិ​ដើម​ ភាគ​តិច​កាច​ក់​ក្នុង​ភូមិ​កា​ណា​ត​ ធំ ឃុំ​តា​ឡាវ ​ស្រុក​អណ្តូង​មាស​ បាន​ឲ្យ​ដឹង​ថា ​ប្រ​ជា​សហគមន៍ ចំ​នួន​៥០​នាក់​បាន​ចុះ​ល្បាត​ព្រៃ​ ស​ហ​គមន៍​កាល​ពី​​ថ្ងៃទី​២៣​ខែ​ សីហា​​បាន​ប្រ​ទះ​ឃើញ​បទ​ល្មើ​ស​​​​ ព្រៃ​ឈើ ​និង​ចាប់​ម៉ា​ស៊ីន​អារ​ឈើ​ ៤​គ្រឿង​ពី​ជន​ល្មើស​ចំនួន​៦​នាក់ ដែលកំពុងអារជ្រៀក​ដើម​សុក្រំ​ ដ៏ធំមួយ។ លោកថា​៖«ស​ហ​​គ-​ មន៍មា​នកា​រខឹង​យ៉ាង​ខ្លាំង​ពេល​ ឃើញ​គេ​កាប់​ឈើ​បែប​នោះ​ ហើយ​បាន​ចាប់​ដក​ម៉ា​ស៊ីន​អារ​ ឈើ​បាន​៤​គ្រឿង​ដុ​តចោ​លភ្លា​ម​ នៅ​ចំ​ពោះ​មុខ​ជ​ន​ល្មើ​ស​»​។ លោក​បាន​បន្ត​ថា ​សហគមន៍​ មិន​បាន​ឃាត់​ខ្លួន​អ្នកកាប់ឈើ​ ទាំង​៦​នាក់​នោះប្រគល់​ឲ្យ​អា- ជ្​ញាធរនោះទេ ដោយ​យល់​ថា ​ពួក​ គេ​គ្រាន់​តែ​ជា​កម្មករ​ស៊ី​ឈ្នួល​​ ថៅ​កែ​ពីរ​នាក់​ឈ្មោះ​ផល ​និង​ ណាង​ប៉ុ​ណ្ណោះ។ ក្រុម​អ្នកលួច​កា​ប់​ឈើទាំ​ង​ នោះ​​បាន​បោះ​តង់​ស្នាក់​នៅ​ហើ​យ​​​ ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​ មួយ​ទៀត ដើម្បី​កាប់​ឈើ ​ដោយ​ គ្មាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ណា​ បង្រ្កាប​ឡើយ។ ​ លោក​នង ​ដារិទ្ធិ ​អភិ​បាល​ ស្រុក​អណ្ដូង​មាស​បាន​មាន​ប្រ-​ សាសន៍​ថា ​នគរ​បាល​កំពុង​ចុះ​ ពិ​និត្យ ​និង​ធ្វើ​កំណត់​ពី​ករណី​នេះ​ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ ​ដោយ​ សារ​តែ​សហគមន៍​បាន​ដុត​វត្ថុ​ តាង​​ចោល​អស់​ទៅ​ហើយ។លោ​ក​​​ សំ​ណូមពរ​ឲ្យ​សហគមន៍​សហ-​ ការ​ជាមួ​យនឹ​ង​អា​ជ្ញាធ​រ​ដែន​ដី​ ដើម្បី​ចាត់​កា​រ​បទ​ល្មើស​តាម​ផ្លូវ​ ច្បាប់​ជា​ជាង​ដុត​ចោល​។ នៅឯ​ស្រុ​កអូរ​យ៉ា​ដាវ​វិញ​ សហគមន៍​ជន​ជាតិ​ចារ៉ាយ​បាន​ នឹង​​កំពុង​ល្បាត​ព្រៃ​ និង​តាម​ ដានសក​ម្មភាព​ឆ្លង​ដែន​ចូល​ កាប់​​ឈើ​ខុស​ច្បាប់​របស់​ជន​ ជាតិ​វៀត​ណាម។ នេះ​បើតា​ម​ការ​ អះ​អាង​របស់​សហ​គមន៍ ​និង​អង្គ​ ការ​សង្គម​ស៊ី​វិល​អាដ​ហុក។ លោក​រម៉ាស់ ​ឆ្វាត់ ​តំណាង​ សហ​គ​មន៍​ភូមិ​ឡំ​ឃុំប៉ក់​ញ៉ៃ​ស្រុក​​ អូរ​យ៉ាដា​វ​បាន​ឲ្យដឹ​ង​ថា ស​ហគ-​​ ម​ន៍​បាន​ប្រ​ទះ​ឃើញ​ជន​ជាតិ​វៀត​ ណាម​បួន​នាក់​មាន​ម៉ាស៊ី​នមួយ​ អារ​ឈើមួ​យគ្រឿ​ង​កំពុង​តែ​ជិះ​ ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ដឹក​ឈើសុ​ ក្រំចេ​ញពី​ទឹក​ដីខ្មែ​រចូ​លទៅ​ប្រ-​ ទេស​វៀត​ណាម​វិញ​កាល​​ពី​ថ្ងៃ​ សៅរ៍​សប្តាហ៍​មុន​នេះ​។​លោក​ថា​៖​ «ពួក​គេ​មាន​កំាបិ​ត ​ហើយ​គំ​រាម​​ កាប់​វ៉ៃ​ពួក​យើង​បើ​ហ៊ាន​ចាប់​​ គេ​។ គេថា ​នគ​របា​លច្រ​ក​ព្រំដែ​ន​ អូ​រថ្ម​ដាជា​អ្នក​ឲ្យគេ​ចូល​មកកា​ប់​ ឈើ​ក្នុ​ង​ព្រៃ​សហគ​មន៍​»​។ លោកថា ​សហ​គ​មន៍​កំពុង​តែ​ ចុះ​​​ល្បាត ​និង​ឃ្លាំ​មើល​ពី​សកម្ម-​ ភាព​​​វៀត​ណាម​ឆ្លង​ដែន​ចូល​ កាប​់​ឈើ​នេះ។ លោក​ឆាយ ​ធីសក​ម្មជន​សិទ្ធិ​ មនុស្ស​អាដ​ហុក​បាន​បញ្ជាក់​ ថា៖«បើ​គ្មាន​ការ​ឃុប​ឃិត ​និង​ បើក​ដៃ​ពី​នគរ​បាល​ប៉ុស្តិ៍​ព្រំដែ​នទេ​ នោះ​វៀត​ណាម​មិន​អាច​ចូល​មក​ ប្រ​ព្រឹត្ត​បទ​ល្មើស​យ៉ាង​អនា​​ធិប-​ តេយ្យ​បែ​បនេះ​នោះ​ទេ»។ លោក​ថា កន្លង​មក​សហ​គ​មន៍​ ធ្លាប់​ចាប់​បាន​ម៉ា​ស៊ីន​អារ​ឈើ​ពី​ ជន​ជាតិ​វៀត​ណាម​ផង​ដែរ ​ប៉ុន្តែ​ មន្រ្តី​ប៉ុស្តិ៍​ព្រំ​ដែន​បាន​​ជួយ​មក​ យក​ម៉ាស៊ីន​នោះ​វិញ​។ ក្រៅ​ពី​ នោះ​​សហ​គមន៍ និង​​នគរ​បាល​ ក៏បាន​សហ​ការ​ណ៍​​គ្នា​ឃាត់​វៀត-​ ណាម​ពីរ​នាក់​ដែល​ចូល​មក​យក​ ម៉ា​ស៊ីន​នោះ​ដែរ។ ​ប៉ុន្តែ​ត្រូវ​បាន​ ដោះ​លែង​វិញ​ដោយ​សារ​តែ​ពួក​ គេ​មិន​មែន​ជា​អ្នក​ប្រ​ព្រឹត្ត។ លោក​ម៉ា ​វិចិត្រ​អភិ​បាល​ស្រុក​​ អូរ​​យ៉​ា​ដាវ​​ថ្លែងថា ​លោក​មិន​ ទាន់​បាន​ដឹង​ពី​ករ​ណី​នេះ​ទេ។ ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​ នគរបាល​ច្រក​អូរថ្ម​ដា​ដើម្បី​សុំ​ ការ​អត្ថា​ធិ​ប្បាយ​បាន​ទេ កា​ល​ពី​ ម្សិល​មិញ។ វង្ស សុខេង ភ្នំពេញ ៈ ​​សកម្ម​ជន​ម្នាក់​​ របស់​​គណបក្ស​សាធារណ​រដ្ឋ​ ប្រជា​ធិបតេយ្យ ​ត្រូ​វ​​សមត្ថកិច្ច​​ ធ្វ​ើការ​​ឃាត់​​ខ្លួន​អស់​ប៉ុន្មាន​ ម៉ោង ​បន្ទាប់​ពី​គាត់​បាន​ព្យា-​ យាម​​​ចែក​ខិត្ត​ប័ណ្ណ​បង្ហាញ​អំ- ពី​គោល​នយោ​បាយ​របស់​គណ​ បក្ស​​ខ្លួន​នៅ​​ផ្សារ​ធំ​ថ្មី ក្នុង​រាជ-​ ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សៅរ៍​ចុង​ សប្តាហ៍​​កន្លងទៅ។ ​លោកស្រី ប៉ុន ដានី ប្រធាន​ ផ្សារ​ធំ​ថ្មី បាន​​ប្រាប់​ឲ្យដឹ​ង​ កាលពី​ម្សិលមិញ​​ថា មាន​បុរស​ ម្នាក់​កំពុង​ព្យា​យាម​ចែក​ខិត្ត​ ប័ណ្ណ​​​​​​របស់គណបក្ស​​សា​ធារ-​ ណ​រដ្ឋ​ប្រជា​ធិបតេយ្យ​​កាល​ពី​ វេលា​ម៉ោង​ប្រហែល ៨ ព្រឹក​ពី​ ថ្ងៃ​ទី​២៣​ខែ​សីហា​។ ​លោកស្រី​ប៉ុន ដានី បាន​ថ្លែង​ ថា ៖ «​ខ្ញុំ​គ្រាន់តែ​សាកសួរ​គាត់​ ហើយ​អញ្ជើញ​គាត់​ឲ្យមក​ជួប​ អាជ្ញា​ធរ​នៅ​ខណ្ឌ​ដូន​ពេញ​ ព្រោះ​​ថា​ពេល​នេះ​មិនមែន​ជា​ ពេលវេលា​ត្រឹម​ត្រូវ​ទេ»។ បើ​​យោង​តាម លោក ឡុង -​ ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលា​រាជ-​ ធានីភ្នំពេញ​​បានឲ្យ​ដឹង​កាលពី​ ម្សិលមិញ​​ថា បុរស​ម្នាក់មាន​ ឈ្មោះ​​ឃុន សាវ៉ា​ខេត ​​អាយុ ៦៦ ឆ្នាំ ​ត្រូវ​​សមត្ថកិច្ច​ធ្វើការ​ ឃាត់​ខ្លួន​មួយ​រយៈ​​ខ្លី​ដើម្បី​សាក​ សួរ ហើយ​បាន​ឲ្យ​គាត់​ចុះ​ហត្ថ​ លេខា​លើ​ឯក​សារ ដើម្បី​បញ្ឈប់​ សកម្ម​ភាព​នោះ​។ ​លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា​៖​ «​គាត់​កំពុង​ព្យា​យាម​ចែក​ខិត្ត-​ ប័ណ្ណ​ដើម្បី​ឃោសនា​ឲ្យ​គណ​ បក្ស​ខ្លួនដោយខ្លឹម​សារ​ក្នុង​ នោះ​​វា​យ​ប្រហារ​​លើ​​រាជានិយម ដែល​​ជា​សកម្ម​ភាព​ខុស​ច្បាប់​»​។​ ​ទោះ​បីជា​យ៉ាង​ណា លោក សាវ៉ាខេត បាន​និយាយ​​ថា គាត់​បាន​បោះ​ពុម្ព​ច្បាប់​ចម្លង​​ គោល​នយោ​បាយ​គណបក្ស​ ២៥០០ ច្បាប់ ​​ទុក​ចែក​ចាយ​ នៅ​ទី​​សាធារណៈ​​​នៅ​ភ្នំពេញ​ តាំង​ពីសប្តាហ៍​មុន ប៉ុន្តែ ក៏​ត្រូវ​ អាជ្ញា​ធរ​ឃាត់​​ខ្លួន​នៅ​ផ្សារ​ថ្មី​ កាល​ពី​ថ្ងៃ​សៅរ៍។ ​លោក សាវ៉ាខេត ​ប្រាប់​ដែរ​ ថា​គាត់​​ត្រូវ​​ឃាត់​ខ្លួន​សាកសួរ​ ពី​ម៉ោង៨ ដល់១១ ព្រឹក ហើយ​ ត្រូវបាន​ដោះ​លែង​វិញ​បន្ទាប់​ពី​ សន្យា​ថា ឈប់​បន្ត​ធ្វើ​ទៀត​។ ​លោក​និយាយ​ថា៖ «​ខ្ញុំ​បាន​ ព្យា​យាម​​​ចែក​​ខិត្ត​ប័ណ្ណ​ចំនួន ២០០ ច្បាប់ នៅ​ផ្សារ​មួយ ប៉ុន្តែ​ ត្រូវ​បានឃាត់​ខ្លួន​ភ្លាមៗ ដោយ​ សន្តិ​សុខ​ផ្សារ​។ ខ្ញុំ​គិត​ថា របប​ នេះ​គ្មាន​លទិ្ធ​ប្រជា​ធិបតេយ្យ​ ពិត​ប្រាកដ​ទេ ដែល​​ព្យា​យាម​ បំបិទ​មាត់​ប្រជាជន ព្រោះ​របប​ នេះ​មិន​ចង់​ឃើញ​ប្រជាជ​ន​រស់​ នៅ​ក្នុង​​​សង្គម​ប្រជា​ធិបតេយ្យ​ ពិត​ប្រាកដ​»។ ​ ​លោក ចាន់ យ៉េត ​ប្រធាន​ ស្តីទីនៃគណបក្ស​សាធារណរដ្ឋ​ ប្រជា​ធិបតេយ្យ បាន​ថ្លែង​ឲ្យ​ ដឹង​ថា គាត់​គឺ​ជា​សកម្ម​ជន​ គណបក្ស នៅ​ភ្នំពេញ ​ដូច្នេះ សកម្ម​ភាព​គាត់​គឺ​ធ្វើ​តែ​ម្នាក់ឯ​ង ហើយ​គ្រាន់តែ​បញ្ជូន​សារ​​​​អំពី​​ ផែនការ​នយោ​បាយ​របស់​ គណបក្ស​។...តទៅទំព័រ ៨​ ជន​ជាតិ​ភាគ​តិច​ដែល​ចុះ​ល្បាតដើម្បី​ប្រឆាំង​បទ​ល្មើស​ព្រៃឈើ​បាន​បំផ្លាញ​ម៉ាស៊ីនអារឈើ​។ រូប សហ​ការី ដើរ​ចែក​ខិត្ត​ប័ណ្ណ​គណ​បក្​ស​​​​​​​រិះ​គន់​ រាជានិយម​ត្រូវ​ឃាត់​​ខ្លួន​មួយរយៈ​ខ្លី​
  5. 5. ម៉ៃ ទិត្យថារ៉ា ភ្នំពេញៈ ក្រោយ​​​ពី​ចំណាត់​​ការ​ ក្តៅ​ក្នុងការ​ដោះ​ស្រាយ​ទំនាស់​ ដីធ្លី​លើ​ផ្ទៃ​ប្រទេស​លោក​នាយ​ក​​ រដ្ឋ​មន្ត្រី​​ហ៊ុន សែន​បាន​សម្រេច​​ បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ ដើម្បី​ត្រួត​ពិនិត្យ​វាស់វែង និង​វាយ​ តម្លៃ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច ដែល​ បាន​ផ្តល់​ជូន​ក្រុម​ហ៊ុន​ឯ​ក​​ជន​ កន្លង​មក​និង​​ដក​ហូត​មក​វិញ​ ចំពោះ​សម្បទាន​សេដ្ឋ​កិច្ច​​ដែល​ ក្រុម​ហ៊ុន​មិន​បាន​បំពេញ​កាត​ព្វ-​ កិច្ច​ផ្លូវ​ច្បាប់​តាម​កិច្ច​សន្យា​​។​​ យោង​តាម​លិខិត​របស់​រាជ ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​ចុះ​ហត្ថ-​ លេខា​ដោយ​លោក នាយក​រដ្ឋ​ មន្ត្រី ​ហ៊ុ​ន សែន កាលពីថ្ងៃទី​ ១៨ ខែសីហា បាន​សម្រេច​ បង្កើត​ «គណៈកម្មការ​អន្តរ​ ក្រសួង​ដើម្បី​ត្រួត​ពិនិត្យ​វាស់វែង និង​វាយ​តម្លៃ​ដី​សម្ប​ទាន​សេដ្ឋ-​ កិច្ច​» ដែល​មាន​ភារកិច្ច​ពិនិត្យ​ វាស់​វែង និង​វាយ​តម្លៃ​ដី​សម្ប-​ ទាន​​សេដ្ឋ​កិច្ច ដែល​បាន​ផ្តល់​ ជូន​​ក្រុម​ហ៊ុន​ឯ​ក​​ជន​កន្លង​មក​ និង​​ដក​ហូត​មក​វិញ​​ចំពោះ​សម្ប-​ ទាន​​សេដ្ឋ​កិច្ច​​ដែល​ក្រុម​ហ៊ុន​មិន​ បាន​​បំពេញ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ តាម​កិច្ច​សន្យា នឹងធ្វើ​របាយ​ ការ​ណ៍​គោរព​ជូនលោក​នាយក​ រដ្ឋ​មន្ត្រី​ក្នុងការពង្រឹង​ការ​គ្រប់​ គ្រង​សម្បទាន​ដីសេដ្ឋ​កិច្ច​តាម​ ដំណាក​់កាល​នីមួយ​ៗ។​ នៅ​​ក្នុងលិខិត​នោះ​បាន​ឲ្យ​ដឹង​ ទៀត​ថា​ប្រធាន​គណៈកម្មការ​ កោះ​ប្រជុំ​អន្តរក្រសួង​នេះ​១៥​ ថ្ងៃ​​ម្តង​ក្នុងករណី​ចំាំបាច់គណៈ​ កម្ម​​ការ​​​នេះ​អាច​ប្រ​ជុំ​វិសាមញ្ញ​ បាន​ហើយ​ប្រធាន អនុប្រធាន សមាជិក​អាច​ប្រើ​ប្រាស់​មន្ត្រី​ របស់​​ស្ថាប័ន​ខ្លួន​ផ្ទាល់​ ដើម្បី​ ចូល​​រួម​អនុវត្ត​ភារកិច្ច​។ ​​លិ​ខិត​ នោះថា៖ «​ប្រធាន​អនុប្រ​ធាន​ និង​​សមាជិក​គណៈកម្មការ​​ប្រើ​ ប្រាស់​ថវិការបស់​ស្ថាប័ន​ផ្ទាល់​ ដើម្បី​ផ្តល់​ជូន​មន្ត្រី​ដែល​បំពេញ​ បេសកកម្ម​ក្នុងករណី​ចាំ​បាច់​​អាច​ សុំ​​ការ​ឧបត្ថម្ភ​ពី​រាជ​រដ្ឋា​ភិបាល​»​។​​ នៅ​ក្នុងគណៈកម្មការនោះ​ មាន​លោកប៊ិនឈិនឧបនាយ​ក​​ រដ្ឋ​មន្ត្រី​ជា​ប្រធាន​គណៈ​កម្ម​ការ ដែលលោក​ក៏​ជា​ប្រធាន​អាជ្ញា​ធរ​​ ជាតិ​ដោះ​ស្រាយ​​​ទំនាស់​ដី​ធ្លី​ ផងដែរ។ គណៈកម្មការ​មាន ​អនុ​ប្រធាន​ពីររូប និង​សមាជិក​​ ១៤រូប​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ បរិស្ថាន ក្រសួង​សេដ្ឋកិច្ច​ក្រសួ​ង​​​​ ធនធាន​ទឹក​ ក្រសួង​កសិកម្ម​ ក្រសួង​រ៉ែ​និង​ស្ថាប័ននានា​ព្រម​ ទាំង​សមាជិក​ពី​អភិបាល​នៃ​ខេត្ត​ ដែលមាន​សម្បទាន​ដី​សេដ្ឋ​កិច្ច​​។ សូមរឭក​ផង​ដែរ​ថា​កាល​ពីថ្ងៃ​ ទី២២ ខែ​សីហា លោក នាយក​ រដ្ឋ​​មន្ត្រី​​ហ៊ុន សែន​​បាន​លើក​ ឡើង​ថា​មានករណីមួយ​ចំនួន​​ ដែល​​លោក​ថា យុវជន​ស្ម័គ្រចិត្ត​ បាន​វាស់វែង​ដី​ហើយ តែ​​មិន​​ ចេញ​​ប្លង់​នោះគ្មាន​មន្ត្រីណាបាន​ រាយ​ការណ៍បញ្ហា​នេះ​ជូន​លោក​ ទេ ទើបបាន​ជាមាន​ទំនាស់​ដី​ធ្លី​ នៅ​​​​​តែបន្ត​​ពេលពលរដ្ឋ​ដាក​់​ញតិ្ត​ ជូន​ខេត្ត ខេត្ត​បែរ​ជារុញ​ជូន​ថ្នាក់​ ជាតិ ឯជាតិ​រុញជូនខេត្ត​វិញ​​។ លោក សៅ សុភាព អ្នកនាំ​ ពាក្យ​​​​ក្រសួងបរិស្ថាន​ពុំ​អាច​ ទំ​នាក់​​ទំនងដើម្បី​ធ្វើ​ការ​អត្ថា-​ ធិប្បា​យ​​បាន​ទេ។ ចំណែកលោក ប៉ាល់ ចន្ទតារា សមាជិកអាជ្ញាធរជាតិ​ដោះ​ ស្រា​យ​​​ទំនាស់​ដី​ធ្លី​បាន​ឲ្យ​ដឹង​ថា​ លោក​ពុំ​ទាន់​បានដឹង​អំពី​រឿ​ង​ នេះ​នៅ​ឡើយ​ទេ។​លោក​បាន​ ថ្លែង​ថា៖ «​ទាក់​ទង​ទៅ​លោក ប៊ិន ឈិន ដែល​ជា​ប្រធាន​ គណៈកម្មការ​ទើប​ដឹង​រឿង»។​ ប៉ុន្តែ​លោក​ប៊ិន ឈិន ឧប- នា​យ​ក​​រដ្ឋ​មន្ត្រី​ជា​ប្រធាន​គណៈ​ កម្ម​ការ ដែលលោក​ក៏​ជា​ប្រធាន​ អាជ្ញា​ធរ​​ជាតិ​ដោះ​ស្រាយ​​​ទំនាស់​ ដី​ធ្លី​ផងដែរពុំ​អាច​ទំនាក់​ទំនង​ ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​ កាល​ពីថ្ងៃ​ម្សិល​មិញ​។ លោក អំ សំអាត មន្ត្រី​ស៊ើប​ អង្កេត​ជាន់ខ្ពស់​អង្គការការពារ​ សិទ​្ធិមនុស្ស​លី​កាដូ​បាន​ថ្លែង​ឲ្យ​ ដឹង​ថា​លោក​ស្វាគមន៍​ចំពោះ​ ចំណាត់​ការរបស់​រដ្ឋា​ភិបាល​ក្នុង​ ការ​​ស្វែង​រក​ដំណោះស្រាយ​ដី​ធ្លី​ ដែល​ពលរដ្ឋ​កំពុង​តែ​រង​គ្រោះ​នា​ ពេល​បច្ចុប្បន្ននេះដែល​បណ្តាល​ ឲ្យ​ពួកគាត់​ធ្លាក់​ខ្លួន​ក្នុងស្ថាន-​ ភាព​លំបាកទៅ​ៗ​​ ប៉ុន្តែ​រដ្ឋា-​ ភិបាល​គួរ​តែ​ពង្រឹង​វិធានការ​ ដែល​​មាន​ចាស់​ដូច​ជា​អាជ​្ញាធរ​ ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី គណៈកម្មកាសុរិយោដី ព្រោះ​​​​ បញ្ហា​ទាំង​អស់​​ជាប់​គាំង​ពុំ​អាច​ ដោះ​ស្រាយ​ជម្លោះ​​ដែល​កើត​ ឡើង​កន្លង​មក​បាន។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ ថា​៖​«​បើ​រដ្ឋា​ភិបាល​មិន​អាច​ ពង្រឹង​អ្វី​ដែល​មាន​ពី​មុន​មក​បាន​ នោះ​ទេគឺ​បញ្ហា​នៅ​តែ​មិន​អាច​ ដោះ​ស្រាយ​បាន​ដដែល​បញ្ហា​គឺ​ នៅ​តែ​ជា​បញ្ហា​»។ យោង​តាម​​សេចក្តីប្រកាស​ ព័ត៌មាន​របស់​សមាគម​ការពារ​ សិទ្ធិមនុស្ស​អាដហុក ចុះ​ថ្ងៃ​ទី​ ១៩ ខែ​សីហា ឲ្យដឹងថា គិត​ ត្រឹម​​ថ្ងៃទី​១៥ សីហា ២០​១​៤​​ នេះ តួលេខ​នៃ​ប្រជាពលរដ្ឋ ដែល​រង​ចោទប្រកាន់​ពាក់ព័ន្ធ​ នឹង​ទំនាស់​ដីធ្លី គឺ​បាន​កើន​ឡើង​ ហួស​តួលេខ​ទាំងស្រុង ក្នុង​ រយៈពេល​ពេញ​មួយ​ឆ្នាំ​នៃឆ្នាំ​ ២០១៣ ដែល​ក្នុងនោះ ពល​រដ្ឋ​ ១២៦​​នាក់ រង​ការចោទប្រកាន់ ១៩​នាក់ ត្រូវ​បាន​​ចាប់ខ្លួន និង​ ផ្ទ​ន្ទាសទោស​ដាក់ពន្ធនាគា​រ បើ​ ធៀប​នឹង​ឆ្នាំ​២០១៣ គឺ​មាន​ ប្រជាពលរដ្ឋ ១០៩​នាក់ បាន​រង​ ការ​​ចោទ​ប្រកាន់ ៤៣​នាក់ ត្រូវ​ បាន​ចាប់ខ្លួន និង​ផ្ដន្ទាទោស​។​ ពាក់ព័ន្ធ​នឹង​រឿង​ការដោះ​ ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី និង​អនុប្រធាន​ លោក កឹម សុខា បាន​សរសេរ​ លិខិត​ដាច់ដោយឡែក​ពីគ្នា ដោយ​​បាន​សម្តែង​ការគាំទ្រ​ ចំពោះ​​ប្រសាសន៍​នាយករដ្ឋមន្ត្រី ក្នុង​​ការប្តេជ្ញា​ដោះស្រាយ​វិវាទ​ ដីធ្លី​នេះ​។ ​ប៉ុន្តែ​លោក កឹម សុខា បាន​ស្នើ​ឲ្យ​ដោះលែងប្រជា​-​ ពលរដ្ឋ​ដែល​ជាប់​ពន្ធនាគារ​ ដោយ​ជម្លោះ​ដីធ្លី​នេះ​៕​ ថ្ងៃចន្ទ ទី២៥ ែខសីហា ឆ្នាំ២០១៤ ​ ​​​ភ្នំេពញ ប៉ុស្តិ៍B½t’manCati NATIONALwww.postkhmer.com ៥ រដ្ឋាភិបាល​បង្កើត​គណៈកម្ម​ការ​ត្រួត​ពិនិត្យ​ ក្រុម​ហ៊ុន​ទទួល​បាន​ដីសម្បទាន​សេដ្ឋ​កិច្ច​ មុំ គន្ធា ភ្នំពេញៈ ក្រុម​ហ៊ុន​ភ្នំពេញ​សូរិយាដឹក​ អ្នកដំណើរគ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ ទៅ​​សាលាដំបូង​រាជធានីភ្នំពេញ​ឆាប់ៗ​ ខាងមុខ​នេះ​ដោយ​ស្នើ​ឲ្យ​មាន​ការ​ អន្តរាគមន៍ទាក់ទង​នឹង​អតីតអ្នក​បើក​ បរ​ចំនួន​១៧​នាក់តែង​តែ​ធ្វើ​ការ​រំខាន​ ដល់មុខ​ជំនួញ​របស់​ក្រុម​ហ៊ុន ខណៈ​ ពេល​​ដែល​ពួក​គេ​បាន​ចាប់​ផ្តើម​ការ​តវ៉ា​ សាជាថ្មី​ម្តងទៀតទាំង​កណ្តាល​ភ្លៀង​ កាល​ពីថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ។ លោក​ច័ន្ទ សុផាន់ណា អគ្គនាយក​ របស់ក្រុម​ហ៊ុន​ភ្នំពេញ​សូរិយា​ដឹក​អ្នក​ ដំណើរបាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល-​ មិញថា​ក្រុម​ហ៊ុន​លោក​ប្រហែល​នឹង​ធ្វើ​ ការ​ដាក់ពាក្យ​បណ្តឹងទៅ​តុលាការ​ ដោយ​​ស្នើសុំ​ឲ្យ​មាន​អន្តរាគមន៍ទៅ​ ដល់សកម្ម​ភាព​របស់​ក្រុម​អ្នក​តវ៉ា​ដែល​ តែង​តែ​ធ្វើ​ការ​រំខាន​មក​ដល់​ការងារ​ រកស៊ី​របស់​ក្រុម​ហ៊ុន​នេះ។ លោក​បាន​ ថ្លែង​ថា៖ «ពួកគេ​តែង​តែនិយាយថា គោរពច្បាប់ ពួក​គាត់ធ្វើ​ត្រូវ​ច្បាប់ ប៉ុន្តែ​ ពួក​គេ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​មក​ លើ​ក្រុម​ហ៊ុន​ខ្ញុំ​ទេ​ដោយ​សារ​ពួក​គេ​ឈរ​ មុខ​​ឡាន​របស់​យើង​មិន​ឲ្យ​ចេញ​ចូល​ បាន​។ ខ្ញុំ​មិន​ប្រកែកតវ៉ាជាមួយ​នឹង​ពួក​ គាត​់ទេ ប៉ុន្តែ​គាត់គួរ​តែយល់ពី​ផល​លំ-​ បាក​នៃ​ការ​រកស៊ីរបស់​ក្រុម​ហ៊ុន​យើង»​។ លោក​បាន​បន្តទាំងងឿងឆ្ងល់ ចំពោះ​ ការ​បញ្ឈប់បុគ្គលិក​ហាក់ដូចជា​មាន​ការ​ ពិបាក​ថា តើ​ក្រុម​ហ៊ុន​នីមួយៗ​មិន​​អាច​ បញ្ឈប់បុគ្គលិកបានទេមែនទេ?​ប្រ-​ សិន​​បើ​មិន​អាចបញ្ឈប់បុគ្គលិកបាន ចឹង​ក្រុម​ហ៊ុននឹង​មិន​អាច​ឈរ​ជើង​ បន្តទៀតបានទេ។ លោក​ថា៖ «យើង​ក៏​ បាន​​បើក​ផ្លូវ​សម្រាប់គាត់ដែរ ដោយ​ធ្វើ​ ការ​ពិចារណាជា​មួយ​គាត់​ម្តងទៀត​ ប្រសិន​បើ​ក្រុម​ហ៊ុន​មាន​លទ្ធភាព​ទិញ​ រថយន្តឡើងវិញ។ យើង​នៅ​តែ​បន្ត​ធ្វើ​ ការ​ដោះ​ស្រាយ​តាម​ច្បាប់ការងារ»។ ក្រុម​ហ៊ុនធ្វើ​ការ​ដោះស្រាយ​ដោយធ្វើ​ ការ​បង់ប្រាក់​ជំនួស​ការ​ទទួល​ការ​យក​ គាត់​​ធ្វើ​ការវិញ ដោយ​គិត​គូរ​តាម​ច្បាប់​ ការងារជូន​ពួក​គាត់។ លោក​ព្រិត សុអួត មន្រ្តី​ច្បាប់​សហ- ភា​ព​​ការងារកម្ពុជា បាន​និយាយ​កាល​ ពី​ថ្ងៃ​អាទិត្យថា កូដកម្ម​បន្ត​ធ្វើ​ទៀត​ ដោយ​គ្មាន​កាល​កំណ​ត់​ច្បាស់លាស់ពី​ ការ​បញ្ឈប់ បន្ទាប់ពី​ការ​ចរចាកាលពី​ ថ្ងៃសៅរ៍មិន​មាន​លទ្ធ​ផល។ លោក​បាន​ថ្លែងថា៖ «ក្រុម​ហ៊ុន​ចង់​ ផ្តល់ជាលុយ​ជំនួស​ការ​ទទួល​យក​ចូល​ ធ្វើ​ការ ប៉ុន្តែអ្នក​ទាំង​១៧​នាក់​មិន​ព្រម​ ទទួល​យក​លុយទេ​គឺ​ពួក​គេ​ចង់បាន​ ការងាររបស់គេវិញ»។ លោក​សម្បត្តិ វន ប្រធាន​សហជីព​ ដែល​គ្រោង​នឹង​បង្កើតក្នុង​ក្រុម​ហ៊ុន​នេះ និង​ជា​តំណាង​អ្នក​បើកបរបាន​និយាយ​ ថា​ពួក​គេ​មិន​មែន​តវ៉ា​ដើម្បី​លុយទេ តែដើម្បី​ការងារ។ លោក​បាន​ថ្លែងថា៖ «យើង​តវ៉ា​រហូត​ ទាល់តែមាន​ដំណោះស្រាយ​សម​រម្យ​ សម្រាប់យើង ហើយ​យើង​តវ៉ា​ជាច្រើន​ ខែ​មក​នេះមិន​មែន​ដើម្បី​លុយទេ គឺ​ដើម្បី​ ការងារ និង​លក្ខខណ្ឌការងារល្អប្រសើរ​ សម្រាប់​បុគ្គលិក និង​អ្នក​បើក​បរ​ផ្សេងៗ​ ទៀត ប្រសិន​បើ​យើង​អាច​បង្កើត សហ​ជីពបាន»។ លោក​សម្បត្តិ វន​បាន​និយាយ​ទៀត​ ថា ក្រុម​លោក​អាចនឹង​មាន​ការ​ហែ​ជា​ ក្បួន​ទៅ​កាន់​ស្ថាប័នមួយ​ចំនួន​ដូចជា​ ក្រសួង​ការងារ និង​ក្រសួង​សាធា-​ រណការ និង​ដឹក​ជញ្ជូន​ជា​ដើមដើម្បី​សុំ​ អន្តរាគមន៍៕ ពលរដ្ឋ​រងគ្រោះ​ដោយ​សារដី​សម្បទាន​សេដ្ឋ​កិច្ច​​រក​ការអន្តរាគមន៍​ ពីលោក​នាយករដ្ឋ​មន្ត្រី​។ រូបថត ហុង មិនា ក្រុមហ៊ុនដឹកជញ្ជូន​ភ្នំពេញសូរិយាគ្រោង​ប្តឹង​អតីតបុគ្គលិកដែល​បណ្តេញ​ចេញ
  6. 6. ភ្នំេពញ ប៉ុស្តិ៍ ថ្ងៃចន្ទ ទី២៥ ែខសីហា ឆ្នាំ២០១៤ B½t’manCatiNATIONAL www.postkhmer.com៦ Exciting opportunity on Australian Aid funded project Excellent remuneration and conditions Phnom Penh based with provincial travel URS has been appointed as the Implementing Service Provider for this Australian Aid funded program. The Cambodia Community Justice Assistance Partnership (CCJAP) continues the support that Australia has provided over the past 16 years in the criminal justice sector in Cambodia; the assistance has moved from being donor-driven and institutionally focussed to an increasingly community oriented and locally owned and administered program of support to provide communities with equitable access to justice. The aim of CCJAPis to provide safer communities for women, youth and children through less crime. CCJAP will work toward strengthening court and prison systems through more effective management of pre-trial arrangements, use of non-custodial sentencing and improved prisons. The Capital Works Adviser will be responsible for managing concept, design and specification of small scale infrastructure construction and refurbishment in prisons, police posts and courts. The primary focus will be on prison infrastructure which was surveyed in June 2011. Within prisons, priority will be given to facilities which address the multiple issues surrounding prison overcrowding. To be successful in this role, candidates must have a minimum of 5 years experience in civil engineering or architectural projects, including concept design and specification of small-scale infrastructure. You must be eligible to work in Cambodia to apply. For further information on this role and to apply go to http://www.ap.urscorp.com/ InternationalDevelopment/ProjectRecruitment and enter the job code 632 Applications close 31st August, 2014 Enquiries can be directed to internationaldevelopment@urs.com Australian Aid—managed by URS on behalf of the Australian Government URS is an equal opportunity employer of choice and is committed to child protection. We encourage women and men to apply. Cambodia Community Justice Assistance Partnership Capital Works Adviser អាជ្ញាធរ​រុះរើផ្ទះសំណាក់នៅឆ្នេរអូរត្រេះ​សាង​សង់​គ្មាន​ការអនុញ្ញាត សែន ដាវីត ព្រះ​សីហនុៈ ការ​សម្រេច​ចិត្ត​ រុះ​រើ​​ផ្ទះ​សំណាក់មួយ​​នៅ​លើ​ ឆ្នេរ​​សមុទ្រ​អូរត្រេះ ខេត្ត​ព្រះ​ សីហន​ុ​កាលពី​ថ្ងៃ​ម្សិលមិញ បាន​​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ក្នុង​ ចំណោម​ម្ចាស់​​អាជីវ​កម្ម​​ក្នុង​ តំបន់​នេះ​​ថា កន្លែង​របស់​ពួក​គេ អាច​នឹង​ប្រឈម​មុខ​នឹង​ជោគ​ វាសនា​ស្រដៀង​គ្នា​។ លោកហ៊ុន ធី ប្រធាន​មន្ទីរ​ រៀប​ចំ​ដែន​ដី​ខេត្ត​ព្រះ​សីហនុ បាននិយាយ​ថា មន្ទីរ​រៀប​ចំ​ ដែន​​ដី​ខេត្ត​នេះ បាន​បំផ្លាញ​ ផ្ទះសំណាក់​​ធ្វើ​ពី​បេតុង​មួយ​ ក្នុង​ចំណោម​ផ្ទះ​សំណាក់​១០​ កន្លែង​ដែល​កំពុង​តែ​សាង​សង់​ ប្រមាណ​២​ឆ្នាំ​មក​ហើយ ព្រោះ​ ម្ចាស់​ផ្ទះ​នេះ មិន​មាន​ការ​អនុ-​ ញ្ញាតពី​មន្រ្តី​ខេត្ត​​ដែល​បាន​​ ហាម​​​មិន​ឲ្យ​សាង​សង់​នៅ​​​លើ​ ឆ្នេរ​អូរត្រេះ​ដែល​ជា​​កន្លែង​ទាក់​ ទាញ​ភ្ញៀវ​​ទេសចរ​។ លោក Frida Masson បុគ្គលិក​នៅ​ផ្ទ​ះសំណាក់ និង​បា​រ៍​ Wish You Were Here​ ដែល​នៅ​ម្ខាង​ផ្លូវ​ឆ្នេរ​សមុទ្រ​ អូរត្រេះ បាន​និយាយ​ថា​៖«​នេះ​ ជា​លើក​ទី​១​ហើយ​​​ដែល​ខ្ញុំ ដឹង​​ ថា​​ រដ្ឋា​ភិបាលនឹង​មក​ទីនេះ វាយ​​កម្ទេច​អ្វី​មួយ​ចោល​។ តាម​ ពិត​ទៅ​គ្រប់​ៗ​គ្នា​ដែល​មាន​ផ្ទះ​ សំ​ណាក់​នៅ​ទី​នោះ មាន​ការ​ បារម្ភ​​​»​។ អភិបាល​ខេត្ត​ព្រះ​សីហនុ​ លោក​ឈិត សុខុន បាន​ថ្លែង​ ថា មន្រ្តី​ខេត្ត​បាន​ព្រមាន​ម្ចាស់​ ផ្ទះ​សំណាក់​​នោះ​កាល​ពី​សប្តា​- ហ៍​​​​មុន​ថា ផ្ទះសំណាក់​នោះ នឹង​ ត្រូវ​វាយ​កម្ទេច ប្រសិន​បើ​​គេ មិន​ព្រម​រុះ​រើ​។ លោក ហ៊ុន ធី​បាន​ថ្លែង​​បន្ត​ ថា នៅ​ពេល​ដែល​ម្ចាស់​មិន​ បាន​​ឆ្លើយ​តប នឹង​ការ​ព្រមាន ឬ​ជួប​បុគ្គលិក​មន្ទីរ​រៀប​ចំ​ដែន​ដី​ កាល​ពី​​ថ្ងៃ​សៅរ៍ ​ផ្ទះ​សំណាក់​ ប្រវែង​ប្រហែល​១០​ម៉ែត្រ x ១០​ម៉ែត្រ ត្រូវ​បាន​វាយ​កម្ទេច។​ លោក​ថា​៖«​មុន​ពេល​យើង វា​យកម្ទេច​ផ្ទះសំណាក់​នោះ យើង បាន​ជូន​ដំណឹង​ដល់​ពួ​ក​ គេ​ថា ​កន្លែង​​ទាំង​១០​របស់​ពួក​ គេបាន​សាងសង់​​ខុស​ច្បាប់​»​។ លោក​ថា មន្ទីរបាន​អនុ​ញ្ញាត​ ឲ្យ​​ម្ចាស់​ផ្ទះ​សំណាក់​សាង​សង់​ ពី​ឈើ​ឲ្យ​ឆ្ងាយ​​ពី​ឆ្នេរ ប៉ុន្តែ​ម្ចាស់​ ផ្ទះ​​សំណាក់​នេះ បាន​ព្យាយាម​ រក​កន្លែង​ទំនេរ​មួយ​ដោយ​សាង​ សង់​ផ្ទះ​សំណាក់​​ធ្វើ​ពី​បេតុង​​ នៅ​លើ​ឆ្នេរ​នេះ​។ លោក​ហ៊ុន ធី និង​លោក​ ឈិត សុខុនមិន​ព្រមប្រាប់​ឲ្យ​ដឹង​​ ថា​នរណា​ជា​ម្ចាស់​ផ្ទះ​សំ​ណាក់​ នោះទេ​ដោយ​​ថាវាអាច​ប៉ះ​ពាល់​​ ដល់​ការ​រក​ស៊ី​របស់​ពួក​គេ​។ លោក​គង់ ដែល​ជា​ម្ចាស់​ផ្ទះ​ សំណាក់ Penguin Pablo នៅ​ខេត្ត​ព្រះ​សីហនុ បាន​​ថ្លែង​ ថា សំណង់​​នេះបាន​ចាប់​ផ្តើម​ ជិត​២​ឆ្នាំមក​ហើយ​។ ទោះ​ជា​ យ៉ាង​ណា​ក៏​ដោយ ក៏​គេ​យល់​ ជា​ទូទៅ​ថា ការ​សាង​សង់​ផ្ទះ​ សំណាក់ ឬ​សណ្ឋាគារ​នៅ​​លើ​ ឆ្នេរ​អូរត្រេះ គឺ​ត្រូវ​បាន​គេ​ហាម​ ឃាត់​។ លោក​បញ្ជាក់​ថា​៖ «​គ្រប់​ៗ​ គ្នា​ដឹង​ថា ​អ្នក​មិន​អាច​សាង-​ សង់​ផ្ទះ​សំណាក់​នៅ​​លើ​ឆ្នេរ​ នេះ​ទេ​»​។ លោក បាន​ថ្លែង​បន្ត​ ថា ការ​វាយ​កម្ទេច​ចោល​នេះ បាន​ធ្វើ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ជា​ ច្រើនមាន​ការ​ខក​ចិត្ត​។ លោក​គង់ និង​លោក​មាស សុន បាន​និយាយ​ថា រដ្ឋា-​ ភិបាល ជា​រឿយ​ៗ បង្កើត​​ច្បាប់​ ថ្មី​សម្រាប់​សណ្ឋាគារ ហើយ​ គំរាម​កំហែង​វាយ​កម្ទេច​កន្លែង​ ដែល​ប៉ះពាល់​។ លោក​មាស សុន បាន​ថ្លែង​ ថា​​៖«​ពួក​គេនិយាយ​រឿង​នោះ​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ ប្រហែល​ជានេះ​ជា​ឆ្នាំដែល​គេ​ នឹង​​ធ្វើ​»៕ NR/ រាយការណ៍​ បន្ថែម​ដោយ SEAN TEE- HAN បេតុងផ្ទះសំណាក់​ដែលសាង​សង់​ដោយ​គ្មានការអនុញ្ញាត ​​ត្រូវ​បានអាជ្ញាធរឈូសឆាយ​ចោល​។ សហ​ការី

×